ចុះពិនិត្យដំណាំស្រូវដែលរងការខូចខាតដោយសារទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកអង្គរបូរី
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
33

ថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានអមដំណើរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមដំណើរដោយលោកអភិបាលរងខេត្ត អជ្ញាធរមូលដ្ឋាន ចុះពិនិត្យដំណាំស្រូវដែលរងការខូចខាតដោយសារទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកអង្គរបូរី។ តាមរបាយការណ៍របស់រដ្ឋបាលស្រុកអង្គរបូរីបញ្ជាក់ថា៖ផ្ទៃដីប៉ពាល់ទាំងដើម និងចុងរដូវវស្សាមានចំនួន ២ ២៦០ហិកតា ក្នុងនោះនាចុងរដូវវស្សានេះមានប្រជាកសិករដែលបានខូចខាតដំណាំស្រូវមានចំនួន ២៦៥គ្រួសារ ស្មើនឹងផ្ទៃដីសរុបចំនួន ២៩៤ហិកតា ហើយផ្ទៃដីដែលខូចខាតនេះ អាចស្តារឡើងវិញបានទាំងអស់ជាស្រូវស្រាលមិនប្រកាន់រដូវនៅរដូវប្រាំង ដោយសារផ្ទៃដីទាំងនោះអាចដាំដុះដំណាំស្រូវឡើងវិញពេលទឹកជំនន់ស្រកចុះ ហើយមានប្រព័ន្ធធារាសាស្រ្ត និងទឹកគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter