ការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្ត មានរៀបចំប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ អំពីការងារផលិតកម្មសត្វនិងបសុព្យាបាល និងលេីកទិសដៅអនុវត្តបន្ត
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
33

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

នៅការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្ត មានរៀបចំប្រជុំប្រចាំខែតុលា  ឆ្នាំ២០២២  អំពីការងារផលិតកម្មសត្វនិងបសុព្យាបាល  និងលេីកទិសដៅអនុវត្តបន្ត  ក្រោមអធិបតីភាព  លោក ម៉េង  សុធី  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  ព្រមទាំងមានការចូលរួមពីលោក  ថៃ  លី ប្រធានការិយាល័យ  រួមនឹងលោកអនុប្រធានការិយាល័យ  លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុក  ត្រាំកក់  ស្រុកបាទី  និងស្រុកកោះអណ្ដែត និងលោកប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលគ្រប់ស្រុកនិងក្រុងព្រមទាំងមន្រ្តីសរុប  ៣៧នាក់ស្រី  ០២នាក់  ។  យោងតាមសេចក្ដីរាយការណ៍តាមបណ្ដាស្រុក  ក្រុង  លោកម៉េង  សុធី  បានផ្ដល់អនុសាសន៍មួយចំនួនរួមមាន ៖
-គោរពវិនយ័ពេលបំពេញការងារនិងរាយការណ៍សកម្មភាពការងារ
-ពង្រឹងចលនាសត្វនិងផលិតផលដែលមានដេីមកំណេីតពីសត្វ  ជាពិសេសតាមបណ្ដាស្រុកជាប់ព្រំដែន  
-ស្រាវជ្រាវនិងបង្រ្កាបមុខសញ្ញាអ្នកលួចនាំចូលនៅ  សាច់ គោបង្កក  ជេីងជ្រូក  និងផ្នែកខ្លះនៃក្បាលជ្រូក រួមនិងជេីងមាន់  មកចែកចាយខុសច្បាប់តាមផ្សារមួយចំនួន
-បង្កេីនការតាមដានចលនាសត្វក្របីនៅ  ស្រុកបូរីជលសារ  ស្រុកកោះអណ្ដែត និងស្រុកទ្រាំង  ដែលឃ្វៀលចលត័ទៅតាមវាលស្មៅ
-ត្រូវណែនាំបន្ថែមទៀតចំពោះទីតាំងដែលធ្វេីអាជីវកម្មសត្វនិងផលិតផលសត្វអោយធ្វេីច្បាប់ ងាយស្រួលក្នុងការគ្រប់គ្រងនិងបង្កេីនប្រាក់ចំណូលជូនរដ្ឋ
-ត្រូវពន្យល់ពីថ្លៃសេវាកម្ម នៃច្បាប់ អាជីវកម្មអោយបានច្បាស់លាស់ដល់ម្ចាស់អាជីវកម្មសត្វ
-ពង្រឹងការត្រួតពិនិត្យទីតាំងលក់ចំណីសត្វនិងបសុឱសថ  
-បង្កេីនការតាមដានជម្ងឺសត្វនិងណែនាំបច្ចេកទេសចឹញ្ចឹមសត្វក្នុងកំទ្បុងពេលទឺកកំពុងស្រកចុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter