ចុះពិនិត្យ វាយតម្លៃលើដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ទឹក ក្នុងស្រុកអង្គរបូរី
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
26

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ រួមនឹងលោក ទេព ពុទ្ធី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរបូរី លោកមេឃុំព្រៃផ្គាំ និងលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យ វាយតម្លៃលើដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ទឹក ក្នុងស្រុកអង្គរបូរី ដោយអង្កេត និងពិនិត្យឃើញថា ផ្ទៃដីប៉ះពាល់ទាំងដើម និងចុងរដូវវស្សាមានចំនួន ២,២៦០ហិកតា ក្នុងនោះនាចុងរដូវវស្សានេះមានប្រជាកសិករដែលបានខូចខាតដំណាំស្រូវមានចំនួន ២៦៥គ្រួសារ ស្មើនឹងផ្ទៃដីសរុបចំនួន ២៩៤ហិកតា ហើយផ្ទៃដីដែលខូចខាតនេះ អាចស្តារឡើងវិញបានទាំងអស់ជាស្រូវស្រាលមិនប្រកាន់រដូវនៅរដូវប្រាំង ដោយសារផ្ទៃដីទាំងនោះអាចដាំដុះដំណាំស្រូវឡើងវិញពេលទឹកជំនន់ស្រកចុះ ហើយមានប្រព័ន្ធធារាសាស្រ្ត និងទឹកគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter