ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំសិក្ខាសាលាផ្សាព្វផ្សាយស្តីគោលគំនិតសហគមន៍កសិកម្មដល់សហគមន៍កសិកម្មដែលប្រែក្លាយពីក្រុមកែលម្អទុនបង្វិលនៃគម្រោង PADEE
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
37

ថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំសិក្ខាសាលាផ្សាព្វផ្សាយស្តីគោលគំនិតសហគមន៍កសិកម្មដល់សហគមន៍កសិកម្មដែលប្រែក្លាយពីក្រុមកែលម្អទុនបង្វិលនៃគម្រោង PADEE ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការីចំនួន ០៤នាក់ ស្រី ០១នាក់ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ១៩រូប សរុប ២៦នាក់ ស្រី ០៤ នាក់។ កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត  មានគោលបំណង:
-រំលឹកឡើងវិញ ដើម្បីឲ្យសហគមន៍កសិកម្ម យល់ពីច្បាប់ លក្ខន្តិកៈ ស្តីពីសហគមន៍កសិកម្ម
-មុខរបរអាជីវកម្មសហគមន៍កសិកម្មដែលអាចដំណើរការ
-យន្តការគាំទ្ររបស់រាជរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធដល់សហគមន៍កសិកម្ម
-ទោសបញ្ញត្តិនៃការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្ម។

 

ចំនួនអ្នកចូលទស្សនា
Flag Counter