ចុះ ត្រួត ពិនិត្យ វាយតម្លៃ លេី ទី តាំង លក់ បក្សី និង កន្លែង បោច មាន់ ទា នៅផ្សារទន្លាប់ ផ្សារកំពង់ជ្រៃ និងផ្សារតាកែវ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
33

ថ្ងៃអង្គារ ៨ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

លោក  ហន  ឧត្ដម  និងលោក  សួន  បូរ៉ុម  មន្ត្រី ការិយាល័យ ផលិតកម្ម សត្វនិង បសុព្យាបាល ខេត្ត រូមនិងលោកប្រធានផ្នែកស្រុកគីរីវង់  ស្រុកទ្រាំង និងក្រុងដូនកែ វ បានចូលរួមសហការជាមួយក្រុមការងារអគ្គនាយកដ្ឋាន សុខ ភាព សត្វ និង ផលិត កម្ម សត្វ  និង ក្រុម វិទ្យាស្ថាន ជាតិ សុខ ភាព សាធារណៈ  នៃក្រសួងសុខាភិបាលបាន ចុះ ត្រួត ពិនិត្យ វាយតម្លៃ លេី ទី តាំង លក់ បក្សី  និង កន្លែង បោច មាន់  ទា  នៅផ្សារទន្លាប់  ផ្សារកំពង់ជ្រៃ  និងផ្សារតាកែវ  ដោយបានជួបសំភាសន៍ អាជីវករ លក់ បក្សី  និង ពិឃាដ មាន់  ទា  ដេីម្បីប្រមូល ព័ត៌មាន ទាក់ទង នឹង ជំងឺ ផ្ដាសាយ បក្សី  ព្រមទាំងបានបើកកិច្ចប្រជុំ ពិភាក្សា ជ្រើសរើស យក ទីតាំង ផ្សារ លក់ បក្សី  និង កន្លែង បោច មាន់  ទា  ក្រោម អធិបតីភា ព ឯកឧត្ដម  វេជ្ជបណ្ឌិត  នុត  ស៊ីណាត  ប្រធាន មន្ទីរ សុខាភិបាល ខេត្ត តាកែវ  ។  ជាលទ្ធផលកិច្ចប្រជុំបានសម្រេចជ្រេីសរេីសយកទីតាំង  លក់  បក្សី និង កន្លែង បោច មាន់  ទា  នៅផ្សារ តាកែវ   ក្រុង ដូនកែវ  ។  កិច្ច ប្រជុំ នេះធ្វើ ឡើង នៅ មន្ទីរ សុខាភិបាល ខេត្ត តាកែវ ។

ចំនួនអ្នកចូលទស្សនា
Flag Counter