ចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់លើដំណាំកសិកម្មឃុំតាអូរ ស្រុកគីរីវង់ និងនៅឃុំពេជសារ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
33

ថ្ងៃសុក្រ ៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២

លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមដំណើរដោយលោក អ៊ូច ឡា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគីរីវង់ លោក ចាន់ សុវណ្ណូ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត  និងសហការីបានចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់លើដំណាំកសិកម្មឃុំតាអូរ ស្រុកគីរីវង់ និងនៅឃុំពេជសារ ស្រុកកោះអណ្តែត។ តាមរបាយការណ៍អជ្ញាធរឃុំតាអូរទឹកជំនន់បានប៉ះពាល់ដំណាំស្រូវបន្ថែមចំនួន ៣២ហិកតា សរុបរួម  ១០១ហិកតា ស្មើនឹង ១៧០  គ្រួសារ ចំពោះស្រុកកោះអណ្តែតទឹកជំនន់បានប៉ះពាល់ដំណាំស្រូវបន្ថែមនៅឃុំក្រពុំឈូកចំនួន ៣៥ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter