ចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់លើដំណាំកសិកម្ម និងលទ្ធភាពស្តារឡើងវិញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
27

ថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានចូលរួមប្រជុំជាមួយក្រុមការងារចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់លើដំណាំកសិកម្ម និងលទ្ធភាពស្តារឡើងវិញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។ នៅក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមសរុប៣៣នាក់ ស្ថិតក្រោមអធិបតីភាពលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ត អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ។ បន្ទាប់ពីចប់ការប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្តែងតាមទីតាំដូចខាងក្រោម÷
-  បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិស្លា  ឃុំលាយបូរ  ស្រុក ត្រាំកក់  (លិច ស្រូវ  ចំនួន ១៩ហិកតា)។
-  បា នចុះពិនិត្យស្ថានភាពទ្វារទឹកខ្ពបត្របែក  ស្ថិតក្នុងឃុំអូរសារាយ  ស្រុក ត្រាំកក់  (កំពស់ទឹក  ៣.៨០ម៉ែត្រ ធៀបទៅនឹងកំពស់ ទឹកប្រកាសអាសន្ន ៥.០០ម៉ែត្រ )។

ចំនួនអ្នកចូលទស្សនា
Flag Counter