កិច្ចប្រជុំ ស្ដីពីការអង្កេតតាមដានអំពីផលប៉ះពាល់ដោយជំនន់ទឹកទ្បេីងពីដៃទន្លេបាសាក់និងជំនន់ទឹកភ្លៀងនៅរដូវវស្សា
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
31

ថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

នៅការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តបានរៀបចំកិច្ចប្រជុំ  ស្ដីពីការអង្កេតតាមដានអំពីផលប៉ះពាល់ដោយជំនន់ទឹកទ្បេីងពីដៃទន្លេបាសាក់និងជំនន់ទឹកភ្លៀងនៅរដូវវស្សា  ក្រោមអធិបតីភាពលោក ថៃ  លី ប្រធានការិយាល័យ  ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យព្រមទាំងលោកប្រធានផ្នែកចំណុះការិយាល័យនិងមន្រ្តីសរុប  ៣៤នាក់  ។  ជាលទ្ធផលអង្គប្រជុំបានសម្រេចបែងចែកក្រុមការងារជា ០៣ក្រុមរួមមាន:
ក-ក្រុមសហការជាមួយលោកប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលទាំង ០៩ស្រុក និងក្រុងដេីម្បីតាមដានទឹកជំនន់និងផលប៉ះពាល់លេីវិសយ័ចឹញ្ចឹមសត្វនិងជំងឺសត្វនិងរាយការណ៍ប្រចាំថ្ងៃ
-ក្រុមអន្តរាគមន៍ចុះចាក់វ៉ាក់សាំងនិងព្យាបាលសត្វ
-ក្រុមអន្តរាគមន៍ចុះធ្វេីជីវសុវត្ថិភាពនិងបាញ់ថ្នាំសំលាប់មេរោគ  ។

ចំនួនអ្នកចូលទស្សនា
Flag Counter