ចុះត្រួតពិនិត្យវាយតំលៃគុណភាពទីវាលលើកទី១នៅលេីស្រែផលិតកម្មគ្រាប់ពូជផ្ការំដួលPRDU(C.S)
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
35

ថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្តនិងមន្រីបានសហការជាមួយមន្ត្រីគម្រេាងថ្នាក់ជាតិ ចុះត្រួតពិនិត្យវាយតំលៃគុណភាពទីវាលលើកទី១នៅលេីស្រែផលិតកម្មគ្រាប់ពូជផ្ការំដួលPRDU(C.S)។ ក្រេាយពីបានពិភាក្សាក្រុមការងារបានចុះយកសំណាកតាមប្រពន្ធ័ត្រួត ពិនិត្យគុណភាពពូជដំណាំ(QDS) នៅទីវាលលេីកទី១ សំរាប់លេខកូដស្រែ (G006F10) ចំនួន ១០សំណាក ដេាយចៃដន្យដេីម្បីធ្វេីការត្រួតពិនិត្យ វាយតម្លៃទៅលេីស្មៅហាមឃាត់បីប្រភេទ ជំងឺហាមឃាត់បី និងពូជលាយ លើស្រែផលិតកម្មពូជស្រូវផ្ការំដួល ទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS)។ ជាលទ្ធផល៖
    - គ្មានជម្ងឺហាមឃាត់
    - ពូជលាយ មានចំនួន ០១
    - ស្មៅហាមឃាត់ មានចំនួន ០១ (កក់)
    - ស្រែផលិតកម្មគ្រាប់ពូជផ្ការំដួល រដូវវស្សាឆ្នាំ២០២២ បានអនុលោមទៅតាមស្ដង់ដាទីវាល។

ចំនួនអ្នកចូលទស្សនា
Flag Counter