ចុះពិនិត្យមើលស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវចំនួន ០៧ បង្ហាញ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
27

ថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC) ចំនួន  ០៦នាក់  ស្រី ០២នាក់  រួមនឹងលោកទីប្រឹក្សា CS2 និងក្រុមការងារមកពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)ចុះពិនិត្យមើលស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវចំនួន  ០៧ បង្ហាញ  រួម មាន៖
+  នៅសហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក ចំនួ ន ០២បង្ហាញ  ស្ថិតនៅភូមិផ្លូវលោកឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
+  សហគមន៍កសិកម្មត្រពាំងស្រង៉ែ  ចំនួន  ០១បង្ហាញ  នៅភូមិត្រពាំងស្រង៉ែឃុំ អង្គតាសោម ស្រុកត្រាំកក់
+  សហគមន៍កសិកម្មឧត្តមសុរិយា  ចំនួន  ០២បង្ហាញ  នៅភូមិតាសូ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់
+  សហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ចំនួន  ០១បង្ហាញ  នៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
+  សហគមន៍ កសិកម្ម ភូមិបឹងអមតៈ ចំនួន  ០១បង្ហាញ  ភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ។  ដែល ទទួលបាន លទ្ធផល ដូច ខាង ក្រោម ៖  
-  មានទឹកគ្រប់គ្រាន់
- បានកាត់ពូជលាយ
- មានកណ្តុរកាត់បំផ្លាញស្រូវតិចតួច
-អោយកសិករដាក់អង្គប់ដើម្បីកម្ចាត់កណ្តុរ
ឫប្រើថ្នាំបំពុល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter