ចុះជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មហើយបានពិនិត្យឡើងវិញពីឯកសារសម្រាប់សាងសង់ឃ្លាំងដែលត្រូវជ្រើសរើសបន្ថែមសម្រាប់សហការអនុវត្តជាមួយគម្រាងនៅឆ្នាំ២០២៣
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
29

ថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២

លោក សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន  (CFAVC)  បានចុះជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មហើយបានពិនិត្យឡើងវិញពីឯកសារសម្រាប់សាងសង់ឃ្លាំងដែលត្រូវជ្រើសរើសបន្ថែមសម្រាប់សហការអនុវត្តជាមួយគម្រាងនៅឆ្នាំ២០២៣។  ក្នុងនោះផងដែរក៍មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាឃុំសឹង្ហ  ស្រុកសំរោង  និងសមាជិក ដោយទទួលបសនលទ្ធផលដូចខាងក្រោម៖
+  សហគមន៍កសិកម្មនិទានសំរោង  នៅភូមិអង្គក្តីឃុំសឹង្ហស្រុកសំរោងខេត្តតាកែវ
-សហគមន៍កសិកម្មមានវិញ្ញាបនបត្រទទួលស្គាល់ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ
-សហគមន៍កសិកម្មចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧
-សហគមន៍កសិកម្មបានទិញដីកម្មសិទ្ធសម្រាប់សាងសង់ឃ្លាំងស្តុកស្រូវ
-មានទុននិងផ្ទៃដីសម្រាប់សហការអនុវត្តជាមួយគម្រោង
-សហគមន៍កសិកម្មបានរៀបចំឯកសារទាំង៧ចំណុចសម្រាប់សាងសង់ឃ្លាំងដែលគម្រោងត្រូវការរួចរាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter