ប្រជុំពិភាក្សាអំពីលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងមណ្ឌលប្រមូលផ្តុំកសិផលនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង និងនៅភូមិស្នោ ឃុំស្នោ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
53

ថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាជំនួយការកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបប្រជុំពិភាក្សាអំពីលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងមណ្ឌលប្រមូលផ្តុំកសិផលនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង និងនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស។ ក្នុងការប្រជុំនេះមានចូលពីគណ:កម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្តុំកសិផល មន្រ្តីបច្ចេកទេសថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងចាស់ទុំសរុបចំនួន ២៦នាក់ ស្រី ១១នាក់។បន្ទាប់មកបានចុះពិនិត្យមើលការប្រមូលផ្តុំបន្លែនៅមណ្ឌល់ប្រមូលផ្តុំកសិផលភូមិកញ្ចាង។ តាមការបញ្ជាក់របស់លោក ដែក ម៉ី ថាក្នុងមួយថ្ងៃលោកប្រមូលបន្លែត្រសក់ ត្រឡាច ត្រប់ និងបន្លែផ្សេងៗទៀតប្រមាណពី ៥០០គីឡូក្រាម ទៅ ១ ០០០គីឡូក្រាម សម្រាប់យកទៅលក់នៅភ្នំពេញដោយត្រសក់តម្លៃ ២ ៥០០រៀល ក្នុង ០១គីឡូក្រាម និងត្រឡាច ២ ៨០០រៀល ក្នុងមួយគីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter