ថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២
លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ រួមនឹងលោក អ៊ុក ហាក់ នាយរងខណ្ឌលោកស្រី ប៊ុត សុគឿន នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារ និងលោក ជិន មុន្នី មន្ត្រី បានចុះទៅត្រួតពិនិត្យ តាមដាន និងចែកកូនត្រីអណ្តែង ចំណីត្រី ដល់កសិករចិញ្ចឹមត្រីអណ្ដែងសរុបចំនួន ៥០គ្រួសារ ក្នុងនោះរួមមាន៖ ឃុំអូសារាយ ស្រុកត្រាំកក់ចំនួន ២៥គ្រួសារ និងឃុំជាងទង ស្រុកត្រាំកក់ចំនួន ២៥គ្រួសារ ដែលគាំទ្រដោយគម្រោងEU (Catfish Aquaculture) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម