ចុះជួបពិភាក្សានិងពិនិត្យឯកសារដែលពាក់ពន្ធ័ការសាងសង់ឃ្លាំងស្តុកស្រូវដែលត្រូវជ្រើសបន្ថែមសម្រាប់សហការអនុវត្តជាមួយគម្រាងនៅឆ្នាំ២០២៣
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
31

ថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២

លោក សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម   ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  រួមជាមួយក្រុមការងារទីប្រឹក្សាCS2 និងភ្នាក់ងារអនុវត្តគម្រោងGDA/MAFF ចុះជួបពិភាក្សានិងពិនិត្យឯកសារដែលពាក់ពន្ធ័ការសាងសង់ឃ្លាំងស្តុកស្រូវដែលត្រូវជ្រើសបន្ថែមសម្រាប់សហការអនុវត្តជាមួយគម្រាងនៅឆ្នាំ២០២៣ ចំនួន  ០២  សហគមន៍ ដូចខាងក្រោម៖
-សហគមន៍កសិកម្មសុខភាពយើង
-សហគមន៍កសិកម្មដំរីរមៀល
ដោយទទួលបានលទ្ធផល៖
-មានដីជាកម្មសិទ្ធរបស់សហគមន៍សម្រាប់សាងសង់ឃ្លាំងស្តុកស្រូវ
-បានរៀបចំឯកសាររួចរាល់ចំនួន ៧ចំនុចសម្រាប់ដីសាងសង់ឃ្លាំងផ្តល់គម្រោង។

ចំនួនអ្នកចូលទស្សនា
Flag Counter