ចុះពិនិត្យសុខភាពគោចឹញ្ចឹមបំប៉ន ០១កន្លែងនិងចាក់ថ្នាំបញ្ចុះប៉ារ៉ាស៊ីត
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
35

ថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២

លោក ថៃ  លី ប្រធានការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តរួមនិងមន្រ្តីចំនួន  ០២នាក់ បានចុះពិនិត្យសុខភាពគោចឹញ្ចឹមបំប៉ន  ០១កន្លែងនិងចាក់ថ្នាំបញ្ចុះប៉ារ៉ាស៊ីត បានចំនួន  ១៣ក្បាល ព្រមទាំងបានផ្ដល់បច្ចេកទេសចឹញ្ចឹមគោយកសាច់និងការធ្វេីជីវសុវត្ថិភាពក្នុងការទប់ស្កាត់ជំងឺឆ្លងសត្វ  ដោយបានផ្ដល់ជូននៅថ្នាំសំលាប់មេរោគមួយចំនួននៅភូមិ  ខ្សឹង  សង្កាត់រកាក្នុង  ក្រុងដូនកែវ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១០  ០០០៛/គក្រ
+ជ្រូកកសិករ    ៩  ២០០៛/គក្រ
+មាន់បីសាសន៍   ៧  ៣០០៛/គក្រ
+មាន់សាច់     ៥  ៧០០៛/គក្រ
+មាន់ស្រែ      ១ ៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ០០០៛/គ្រាប់
+កូនមាន់  ៣  ០០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតមាន់កសិដ្ឋាន  ៤៨០-៥០០៛/គ្រាប់
+ស៊ុតទា      ៥០០ -៥៣០៛/គ្រាប់  

ចំនួនអ្នកចូលទស្សនា
Flag Counter