មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម របស់បណ្តុំអាជីវកម្មបន្លែ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
34

ថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម របស់បណ្តុំអាជីវកម្មបន្លែ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព:
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក អ៊ុម សារឿន អភិបាលរង នៃគណៈអភិបាលស្រុកព្រៃកប្បាស
និងលោក លាក់ ប៉ង់ សមាជិកក្រុមប្រឹក្សាឃុំចំប៉ា ព្រមទាំងមានការចូលរួមពី លោក លោកស្រីមេភូមិចំនួន ០៩រូប ជាភ្ញៀវកិត្តិយស និងសមាជិកក្រុមកសិករនៃបណ្តុំអាជីវកម្មបន្លែចំនួន ៩០នាក់ ស្រី ៥៧នាក់។ លទ្ធផលនៃអង្គមហាសន្និបាតកំណើតសម្រេចបានរួមមាន៖
- សហគមន៍កសិកម្មមានឈ្មោះថា សហគមន៍កសិកម្មចំប៉ាសែនជ័យ
- ទីតាំងសហគមន៍នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
- បេក្ខជនជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាលចំនួន ៥រូប ស្រី ២រូប និងគណៈកម្មាធិការចំនួន ៣រូប ស្រី ១រូប

ចំនួនអ្នកចូលទស្សនា
Flag Counter