សិក្ខាសាលាស្តីពី “ វេទិការថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
34

ថ្ងៃសុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី  កែប សុកន និង លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំទ្រា បានចូលរួមសិក្ខាសាលាស្តីពី “ វេទិការថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្កការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា នៅអគ្គាផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី លោកតំណាងFAO ថ្នាក់ដឹកនាំ សិក្ខាសាលានេះមានតាមមាតិការ៖
-បង្កើតបណ្តាញការងារប្រកបដោយប្រសិទ្ឌភាព និងនិរន្តភាពសម្រាប់គាំទ្រដល់អ្នកផ្តល់ប្រឹក្សាយោបល់ផ្សព្វផ្សាយ(EAS)
-លើកកម្ពស់ការសម្របសម្រួល និងពង្រឹងកិច្ចសហការក្នុងចំណោមពហុអ្នកពាក់ព័ន្ធ
-ពង្រឹងសមត្ថភាពដល់អ្នកផ្តល់សេវាប្រឹក្សាយោបល់ផ្សព្វផ្សាយដើម្បីលើកកំពស់គុណភាពសេវាកម្មបែបនវានុវត្តន៍ សម្រាប់ជួយតម្រង់ទិសអតិថិជន ប្ញអ្នកប្រើប្រាស់
-លើកស្ទួយវិជ្ជាជីវ: និងក្រមសីលធម៌នៅក្នុងEAS នៅកម្ពុជា និងការពង្រីកវិជ្ជាជីវ:

ចំនួនអ្នកចូលទស្សនា
Flag Counter