សហការជាមួយក្រុមារងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដេីម្បីចុះអង្កេតតាមដានជំងឺដុំពកស្បែកគោ នៅភូមិពន្លៃ ឃុំពន្លៃ និងភូមិបាស្រែ ឃុំបាស្រែ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
47

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

មន្រ្តីការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តចំនួន  ០៣នាក់ បានចូលរួមសហការជាមួយក្រុមារងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដេីម្បីចុះអង្កេតតាមដានជំងឺដុំពកស្បែកគោ  នៅភូមិពន្លៃ  ឃុំពន្លៃ  និងភូមិបាស្រែ  ឃុំបាស្រែ  ស្រុកអង្គបូរី  នៃគម្រោងអង្កេតតាមដានជម្ងឺឆ្លងសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ  ដោយទទួលបានលទ្ធផលៈ
-ផ្តល់បច្ចេកទេសនិងវិធានការណ៍ការពារជំងឺដោយចាក់វ៉ាក់សាំងជំងឺដុំពកស្បែកគោអោយសត្វ
-យ កសំណាកពីគោកេីតជំងឺដុំពកស្បែកបានចំនួន  ០៤សំណាក  និងចែកថ្នាំសំលាប់មេរោគដល់កសិករបានមួយចំនួនផងដែរ  ។

តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី  ១០  ២០០៛/គក្រ
+ជ្រូកកសិករ    ៩  ៥០០៛គក្រ
+មាន់បីសាសន៍   ៧  ០០០៛/គក្រ
+មាន់សាច់     ៥  ០០០៛/គក្រ
+មាន់ស្រែ      ១ ៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ០០០៛/គ្រាប់
+កូនមាន់  ៣  ០០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតមាន់កសិដ្ឋាន  ៤៨០-៥០០៛/គ្រាប់
+ស៊ុតទា      ៥០០ -៥៣០៛/គ្រាប់   ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter