ចុះពិនិត្យមើលស្រែបង្ហាញ ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ចំនួន ០២បង្ហាញ ពូជ ផ្កា រំដួល ក្នុង វគ្គលូតលាស់ ដំណាក់កាលពន្លូតដើម របស់ កសិករ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
30

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

 លោក យូ ងនស៊ាង  មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះពិនិត្យមើលស្រែបង្ហាញ ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ចំនួន  ០២បង្ហាញ  ពូជ ផ្កា រំដួល  ក្នុង វគ្គលូតលាស់ ដំណាក់កាលពន្លូតដើម  របស់ កសិករ ឈ្មោះ  សុខ  ស៊ុន  និង កសិករ ឈ្មោះ  អ៊ុ  សំអុល  ជា សមាជិក សហគមន៍ កសិកម្ម ពន្លឺកសិករ  នៅ ភូមិ រមន់  ឃុំ បឹង ត្រាញ់ ខាង ជើង  ស្រុក សំរោង ដោយទទួលបានលទ្ធផល ៖
- បាចជីបំប៉នលើកទី១ហើយ
- មានការលូតលាស់ល្អ
- មានទឹកគ្រប់គ្រាន់
- មានស្មៅដុះច្រើន
- បានអោយកសិករដកស្មៅក្នុងស្រែចេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter