ចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំស្រូវពូជ ផ្កា មាលតី របស់កសិករ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
41

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

លោក សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  និង លោក ហន ឧត្តម  មន្ត្រីការិយាល័យ ផលិតកម្មនិងបសុព្យាបាល  ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ខេត្ត PPIU -TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)ថ្ងៃទី៣ នៅសហគមន៏កសិកម្មមរតករុងរឿង ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់ស្រី២៣នាក់ តាមមាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនពីព្រឹត្តិការណ៏កាលពី ថ្ងៃទី០១ ថ្ងៃទី០២ និងថ្ងៃទី០៣
+មេរៀនទី៣ ទឹកនិងការគ្រប់គ្រងទឹក
-សារៈសំខាន់និងតួនាទីទឹកលេីដំណាំស្រូវ
-ការគ្រប់គ្រងនិងការប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ
-ការបាត់បង់ទឹក
-គុណភាពទឹកក្នុងផលិតកម្មSRP
+ការគ្រប់គ្រងសារធាតុចិញ្ចឹមស្ដង់ដាSRP
-ប្រភេទជីលើដំណាំស្រូវ
-ការប្រើប្រាស់ជី(បរិមាណនិងពេលវេលា)
-គុណភាពជីតាមស្តង់ដា SRP
+ការគ្រប់គ្រងសមាសភាពចង្រៃស្តង់ដាSRP
-តើអ្វីខ្លះដែលចាត់ទុកជាកត្តាចង្រៃលើដំណាំស្រូវ?
-អ្វីទៅជាសត្វល្អិត?
បានបន្ត ចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំស្រូវពូជ ផ្កា មាលតី  របស់កសិករឈ្មោះ យន់ បូរមី ភេទស្រី  ជាសមាជិកសហគមន៍កសិកម្មមរតករុងរឿងស្ថិត  មានផ្ទៃដីចំនួន ២ ០០០ម៉ែត្រការ៉េ ជាលទ្ធផល ៖
-ដំណាំស្រូវដុះលូតលាស់ល្អ
-មានទឹកគ្រប់គ្រាន់
-ស្រូវនៅដំណាក់កាលបែកគុម្ពពេញទំហឹង/ពន្លូតដើម
-មានស្មៅដុះ
-ឲ្យកសិករចុះពិនិត្យស្រែបានជាប្រចាំ
-រក្សាទឹកទុកក្នុងស្រែឲ្យបានពី៣-៥សង់ទីមែត្រជាកាល្អ
-មុននឹងបាចជីបំប៉ន(អ៊ុយរ៉េ)នៅដំណាក់កាលកកើតកួរត្រូវដកស្មៅឲ្យអស់ពីក្នុងស្រែ ។

ចំនួនអ្នកចូលទស្សនា
Flag Counter