សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ វិធីសាស្ត្រពង្រឹងសមត្ថភាព និងការលើកកម្ពស់សាកវប្បកម្មខ្នាតតូច “ (Smallholder Horticulture Empowerment and Promotion-SHEP)
ចេញ​ផ្សាយ ១៥ ធ្នូ ២០២២
57

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ វិធីសាស្ត្រពង្រឹងសមត្ថភាព និងការលើកកម្ពស់សាកវប្បកម្មខ្នាតតូច “ (Smallholder Horticulture Empowerment and Promotion-SHEP)ដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា នៅសណ្ឋាគារភ្នំពេញ។សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី លោក Shimodaira Takayuki តំណាង JICA លោកជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្បផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីវិធីសាស្រ្ត SHEP និងផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter