ចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប:SKOB-01(C.S) នៅភូមិស្ទឹង ឃុំអូសារាយ
ចេញ​ផ្សាយ ១៥ ធ្នូ ២០២២
35

ថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្ត រួមជាមួយមន្រ្តី បានចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប:SKOB-01(C.S) នៅភូមិស្ទឹង ឃុំអូសារាយ ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖
- ស្រូវស្ថិតក្នុងដំណាក់កាលជាសំណាប។
- ស្រូវមានស្ថានភាពលូតលាស់មធ្យម។
- ក្នុងស្រែគ្មានទឹកតែដីនៅសើមល្អនិងខ្លះមានទឹក។
- មិនមានវត្តមានជំងឺនឹងសត្វល្អិតដែលមិនទាន់កេីតមាននៅឡើយទេ។        
- កំពុងបន្តជួសកន្លែងដែលមិនដុះរាល់ថ្ងៃ

ចំនួនអ្នកចូលទស្សនា
Flag Counter