វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៣ នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៥ ធ្នូ ២០២២
25

ថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី កែប សុកន អនុប្រធាន ការិយាល័យផ្សព្វផ្សាយ  កសិកម្មខេត្ត និងលោកស្រី ផន បុល មន្ត្រីការិយាល័យ ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៣ នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់  ដោយមាន អ្នកចូលរួមសរុប ៣០នាក់ ស្រី ២៥នាក់។
តាមមាតិកា ដូច ខាង ក្រោម ៖
+រំលឹកមេរៀនពីព្រឹត្តិការណ៏កាលពី ថ្ងៃទី១និងថ្ងៃទី២
+មេរៀនទី៣ ទឹកនិងការគ្រប់គ្រងទឹក
-សារៈសំខាន់និងតួនាទីទឹកលេីដំណាំស្រូវ
-ការគ្រប់គ្រងនិងការប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ
-ការបាត់បង់ទឹក
-គុណភាពទឹកក្នុងផលិតកម្ម SRP
+ការគ្រប់គ្រងសារធាតុចិញ្ចឹមស្ដង់ដា SRP
វិធីសាស្រ្ដធ្វេីជីកំប៉ុស្ដិ៍សំខាន់
+ចុះពិនិត្យមើលការលូតលាស់របស់ដំណាំស្រូវក្នុងដំណាក់កាលបែកគុម្ព

ចំនួនអ្នកចូលទស្សនា
Flag Counter