ចុះត្រួតពិនិត្យកសិករចំនួន ១១នាក់ ក្នុងស្រុកសំរោង ដែលបានទទួលសម្ភារៈដាំបន្លែ និងចិញ្ចឹមមាន់ពី App Chamka
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
83

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីបង្គោលគម្រោង RUST-IT របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចុះត្រួតពិនិត្យកសិករចំនួន ១១នាក់ ក្នុងស្រុកសំរោង ដែលបានទទួលសម្ភារៈដាំបន្លែ និងចិញ្ចឹមមាន់ពី App Chamka ក្នុងនោះកសិករក្នុងឃុំសំរោងចំនួន ០៣នាក់ ឃុំបឹងត្រាញ់ជើងចំនួន ០១នាក់ ឃុំបឹងត្រាញ់ត្បូងចំនួន  ០៤នាក់ និងឃុំជំរះពេនចំនួន ០៣នាក់។ ក្រោយបានចុះពិនិត្យ និងពិភាក្សាជាក់ស្តែងឃើញថាពួកគាត់ទទួលបានសម្ភារ:គ្រប់ចំនួនតាមការស្នើសុំរបស់ពួកគាត់គ្រប់ៗគ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter