ប្រជុំពិភាក្សាជាមួយគណៈប្រតិភូធានាគារពិភពលោក World Bank
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
32

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត រួមនឹងលោកនាយ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ បានចូលរួមប្រជុំពិភាក្សាជាមួយគណៈប្រតិភូធានាគារពិភពលោក World Bank ចំនួន ០៥ រូប និងលោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មស្តីពីកិច្ចសន្ទនា លើវិស័យជលផល ផ្នែកវារីវប្បកម្ម និងតម្រូវការវិនិយោគ នៅមន្ទីរកសិកម្ម និងបន្ទាប់មកបានដឹកនាំប្រតិភូទៅទស្សនាកសិដ្ឋានផលិតពូជត្រី លោក ហង់ ហ៊ាង ភូមិចក និងកសិដ្ឋានចិញ្ចឹមបង្កង របស់លោក  សារុន នៅឃុំសំបួរ ស្រុកទ្រាំង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter