ចុះត្រួតពិនិត្យកសិករចំនួន០៩នាក់ ដែលបានទទួលសម្ភារៈដាំបន្លែ និងចិញ្ចឹមមាន់ពី App Chamka ក្នុងស្រុកត្រាំកក់
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
39

ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងជាមន្រ្តីបង្គោលគម្រោង RUST-IT របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យកសិករចំនួន០៩នាក់ ដែលបានទទួលសម្ភារៈដាំបន្លែ និងចិញ្ចឹមមាន់ពី App Chamka ក្នុងស្រុកត្រាំកក់ចំនួន ០៣នាក់ ស្រុកសំរោងចំនួន ០២នាក់ និងស្រុកព្រៃកប្បាសចំនួន ០៤នាក់។ ក្រោយបានចុះពិនិត្យ និងពិភាក្សាជាក់ស្តែងឃើញថាពួកគាត់ទទួលបានសម្ភារ:គ្រប់ចំនួនតាមការស្នើសុំរបស់ពួកគាត់ម្នាក់ៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter