បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសាងសង់ ត្រួតពិនិត្យឡជីវឧស្ម័ន ការប្រើប្រាស់និងគ្រប់គ្រងជីឡជីវឧស្ម័ន ដល់អ្នកផ្សព្វផ្សាយឃុំ ស្រុក
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
28

ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសាងសង់ ត្រួតពិនិត្យឡជីវឧស្ម័ន ការប្រើប្រាស់និងគ្រប់គ្រងជីឡជីវឧស្ម័ន ដល់អ្នកផ្សព្វផ្សាយឃុំ ស្រុក ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត ព្រមទាំងមានការចូលរួមពីលោក ភួង តារា ទីប្រឹក្សាគម្រោង CS2 មន្រ្តីគម្រោង មន្ថ្តី្រមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតំណាងសហគមន៍កសិកម្ម សរុបអ្នកចូលរួម ១៧នាក់ ស្រី ០៤នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter