មហាសន្និបាតប្រចាំ ២០២១ របស់សហគមន៍កសិកម្ម ស្វាយរន្ធអមតៈ ស្ថិតនៅក្នង ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
38

ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

លោក នួន ទិត្យភារាម  មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម តំណាងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចូលរួមមហាសន្និបាតប្រចាំ ២០២១ របស់សហគមន៍កសិកម្ម ស្វាយរន្ធអមតៈ ស្ថិតនៅក្នង ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ មហាសន្និបាតនេះ ប្រព្រឹត្តទៅបានក្រោម អធិបតីភាពលោក អោ វឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ជាប្រធានអង្គប្រជុំមហាសន្និបាត និងមានភ្ញៀវកិត្តិយសចូលរួម រួមមាន៖
- លោក ទូច សុខា សមាជិកក្រុមប្រឹក្សាឃុំជំរះពេន
- លោក ទន ដារ៉ា តំណាងអង្គការទស្សនៈពិភពលោកកម្ពុជា ប្រចាំស្រុកសំរោង
- លោក សោម វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងសមាជិកសហគមន៍សរុបចំនួន ៧០នាក់ ស្រី ៤០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter