ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២
លោក អុីង សុភិន អនុប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងមន្រ្តីចំនួន ០៥នាក់ សហការជាមួយលោកសាក់ វន ប្រធានរិយាលយ័កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ បានធ្វេីយុទ្ធនាការចាក់វ៉សក់សាំងការពារជំងឺដុំពកស្បែកគោ និងជំងឺសារទឹកគោ ក្របី ព្រមទាំងបានធ្វើការណែនាំបច្ចេកទេសពីវិធានការណ៍ទប់ស្កាត់ជងឺឆ្លងសត្វ នៅភូមិដូនទួត ឃុំញ៉េងញ៉ង ស្រុកត្រាំកក់ និងបន្តចុះចាក់ទូទាំងស្រុក ដោយមានការ ចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ ញ៉ែងញ៉ង លោកមេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ។ ជាលទ្ធផល គោចំនួន ១៤៥ក្បាល ត្រូវបានចាក់ថ្នាំការពារជំងឺដុំពកស្បែកគោ និងជំងឺសារទឹកនៅក្នុងថ្ងៃនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម