ចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំជាងទង និងឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
32

ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារបានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យនិងលោកហួយ សុធា អនុប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំជាងទង និងឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ សរុបចំនួន ០២ សហគមន៍ ក្នុងនោះរួមមាន៖ ស្រះទទឹងថ្ងៃ និងស្រះព្រៃដក់ពរ ដែលមានអាជ្ញាធរគណៈកម្មការ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០នាក់ ក្នុងនោះស្រី ០៣នាក់ គាំទ្រដោយគំរោង EU ។

ចំនួនអ្នកចូលទស្សនា
Flag Counter