សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលគំនិតសហគមន៍កសិកម្មដល់ក្រុមបណ្តុំអាជីវកម្មបន្លែ នៅភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
30

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

ពេលព្រឹក
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីរដ្ឋបាលទីផ្សារ ASPIRE និងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីជំនួយការកម្មវិធី ASPIRE  បានសហការជាមួយ លោក ឈន តុលា ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ធ្វើការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលគំនិតសហគមន៍កសិកម្មដល់ក្រុមបណ្តុំអាជីវកម្មបន្លែ នៅភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង  ក្រោមអធិបតីភាពលោក ឈួន ឃីម សមាជិកក្រុមប្រឹក្សាឃុំ សរុបសមាជិកបណ្តុំចូលរួម ៣០នាក់ ស្រី ០៦នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ៖
-ផ្សព្វផ្សាយអោយសមាជិកស្គាល់ យល់ពីគោលគំនិតការបង្កើតសហគមន៍កសិកម្ម និងការប្រព្រឹត្តទៅនៃសហគមន៍កសិកម្ម
-ការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគមន៍កសិកម្ម
-ប្រភេទមុខរបរអាជីវកម្មសហគមន៍កសិកម្ម ដែលអាចអនុវត្តន៍បាន។
+ ពេលរសៀល
បានសហការជាមួយកញ្ញា ណុប សុភក្តិ  ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ប្រជុំជាមួយក្រុមគណកម្មាការ ដើម្បីរៀបចំ និងបង្កើតសហគមន៍កសិកម្ម នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស  ដោយមានគណៈកម្មការចូលរួម សរុប ១០នាក់ ស្រី ០៣នាក់ ក្នុងគោលបំណង:
-ពិនិត្យ និងពិភាគ្សាលើសេចក្តីព្រៀងលក្ខន្តិក:  បទបញ្ជាផ្ទៃក្នុង សម្រាប់សហគមន៍កសិកម្ម
-ពិភាក្សាកំណត់កាលបរិច្ឆេទ សមាសភាពអ្នកចូលរួម និងដំណើរការត្រៀមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter