ចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំជាងទង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
51

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារបានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យ និងលោក ហួយ សុធា អនុប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំជាងទង ស្រុកត្រាំកក់ បានសរុបចំនួន ០២សហគមន៍ ក្នុងនោះរួមមានៈ ស្រះអង្គដឹកម៉ៃនិងស្រះត្រពាំងឈូក ដោយមានអាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០នាក់ ក្នុងនោះស្រី ០៣នាក់សកម្មភាពនេះគាំទ្រដោយគំរោង EU ។

ចំនួនអ្នកចូលទស្សនា
Flag Counter