ចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់របស់ស្រែផលិតកម្មគ្រាប់ ពូជស្រូវសែនក្រអូប SKOB-01(CS)
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
30

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្ត និងមន្រ្តី បានចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់របស់ស្រែផលិតកម្មគ្រាប់ ពូជស្រូវសែនក្រអូប SKOB-01(CS)។ ឆ្លងតាមការចុះពិនិត្យស្រែផ្ទាល់ និងការវាយតំលៃស្ថានភាពជាក់ស្តែងរួមការពិភាក្សា បានសម្រេចលទ្ធផលជារួមមាន៖
+ស្រែមានការលូតលាស់ល្អស្រូវស្ថិតក្នុងតំណាក់កាលជាសំណាប។   
+ស្រែមានស្មៅច្រេីនដេាយគាត់មិនទាន់បានបាញ់ថ្នាំ។
+មិនមានទឹកក្នុងស្រែតែដីសើមល្អ។
+វត្តមានជំងឺនឹងសត្វល្អិតមិនទាន់មាននៅឡើយទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter