ប្រជុំជាមួយលោកស្រី កន ភារម្យ និងមីក្រូហិរញ្ញវត្ថុជប៉ុន IDEMITSU SAISON ដើម្បីពិភាក្សាអំពីការផ្តល់ប្រាក់កម្ចីសម្រាប់សហគមន៍កសិកម្ម និងកសិករដែលប្រកបរបកសិកម្ម
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
31

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានចូលរួមការប្រជុំជាមួយលោកស្រី កន ភារម្យ និងមីក្រូហិរញ្ញវត្ថុជប៉ុន IDEMITSU SAISON ដើម្បីពិភាក្សាអំពីការផ្តល់ប្រាក់កម្ចីសម្រាប់សហគមន៍កសិកម្ម និងកសិករដែលប្រកបរបកសិកម្ម នៅខេត្តតាកែវ នៅកសិដ្ឋានលោកស្រីកនភារម្យ ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់។ នាឱកាសនោះស្ថាប័នមីក្រូហិរញ្ញវត្ថុជប៉ុនស្នើសុំអោយមន្ទីរជួយផ្សព្វផ្សាយពីប្រាក់កម្ចីនេះដល់សហគមន៍កសិកម្ម និងកសិករផ្សេងៗទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter