ចុះពិនិត្យ និងព្យាបាលគោឈឺ ០១ក្បាល នៅភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង និងបន្តពិនិត្យសុខភាពគោ និងធ្វើការកឹបស្លឹកត្រចៀកគោជូនកសិករជាសម្គាល់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
36

ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

លោក សែស សុខន មន្រ្តីផ្នែកបសុព្យាបាលនៃការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្ត បានសហការជាមួយលោកទេព សុីនឿន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកទ្រាំង ព្រមទាំងមន្ត្រី បានចុះពិនិត្យ និងព្យាបាលគោឈឺ ០១ក្បាល នៅភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង និងបន្តពិនិត្យសុខភាពគោ និងធ្វើការកឹបស្លឹកត្រចៀកគោជូនកសិករជាសម្គាល់ ស្ថិតនៅភូមិត្រពាំងពន្លុះ ឃុំសំបួរ ។  ជាលទ្ធផល:  គោចំនួន ០១ ក្បាលនៅភូមិព្រៃមាស ឃុំអង្គខ្នុរ បានចាក់ថាំ្នព្យាបាលជាធម្មតាវិញ និង គោចំនួន ០៩ ក្បាលទៀតស្ថិតនៅភូមិត្រពាំងពន្លុះ ឃុំបួរ មានសុខភាពល្អ និង បានកឹបស្លឹកត្រចៀករួចក្នុងនោះផងដែរមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានផ្តល់បច្ចេកទេស ដល់កសិករចិញ្ចឹមគោដូចជា: ការធ្វើទ្រុង (ក្រោល)គោ ការផ្តល់ចំណី ការថែទាំ អនាម័យ នៅរដូវវស្សា និងណែនាំអោយចាក់ថ្នាំការពារជំងឺដល់សត្វ អោយបានគ្រប់គ្នា។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១០ ៥០០៛/គក្រ
+ជ្រូកកសិករ    ១០ ០០០៛/គក្រ
+មាន់បីសាសន៍   ៦ ៧០០៛/គក្រ
+មាន់សាច់     ៤  ៨០០៛/គក្រ
+មាន់ស្រែ      ១ ៧  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យ ទិញស៊ុតមាន់   ១ ០០០៛/គ្រាប់
+កូនមាន់  ៣ ០០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតមាន់កសិដ្ឋាន  ៤៨០-៥០០៛/គ្រាប់
+ស៊ុតទា   ៥០០ -៥២០៛/គ្រាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter