នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី បានចុះប្រតិបត្តការបង្រ្កាបបទល្មើសនេសាទ ដោយដកហូតបានឧបករណ៍នេសាទខុសច្បាប់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
33

ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

លោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី   បានចុះប្រតិបត្តការបង្រ្កាបបទល្មើសនេសាទ ដោយដកហូតបានឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
-សៃយុឺនស្បៃមុង ចំនួន ១៨មាត់លូ
-ជញ្ជាំងស្បៃមុងប្រវែង         ៩៧៥ម
-បង្គោលឬស្សីចំនួន             ១៧៥ដើម
-ត្រីចម្រុះចំនួន ១៥គ.ក (លែងចូលក្នុងបឹងវិញ)
នៅចំណុចដែននេសាទឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។

ចំនួនអ្នកចូលទស្សនា
Flag Counter