ចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
38

ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារបានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យ និងលោក ហួយ សុធា អនុប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម បានចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ សរុប ចំនួន ០២ សហគមន៍ រួមមាន៖ ស្រះត្រពាំងខ្ទុំ និងអាងទឹកព្រៃព្រាល ដោយមានអាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ២២នាក់ ស្រី ០៦នាក់ គាំទ្រដោយគំរោងEU ។

ចំនួនអ្នកចូលទស្សនា
Flag Counter