បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA)
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
31

ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី កែប សុកន អនុប្រធាន ការិយាល័យផ្សព្វផ្សាយ  កសិកម្មខេត្ត និងលោកស្រី ផន បុល ជាមន្ត្រីការិយាល័យផ្សព្វផ្សាយ កសិកម្មខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)  បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA) (ថ្ងៃ ទី៤) នៅសហគមន៍កសិកម្មបក្សីរីករាយ ដែលមានអ្នកចូលរួមសរុប ៣០នាក់  ស្រី  ១៥នាក់ តាមមាតិកាដូចខាងក្រោម៖
-រំលឹកមេរៀនសប្តាហ៍ទី១ ដល់ ទី៣៖
+ ការគ្រប់គ្រងសារធាតុចិញ្ចឹម
-តួនាទី សារធាតុចិញ្ចឹម
-ការដាំដំណាំគម្របដី
-ការប្រើប្រាស់ជីគីមី និងកំប៉ុសិ៍ត
+វិធីសាស្រ្ដធ្វើជីកំប៉ុស្ដិ៍សំខាន់ៗ
-រៀបចំអនុវត្ដជាក់ស្ដែងធ្វើជីកំប៉ុស្ដិ៍ទឹកនិងគោក
+ចុះធ្វេីការតាមដានការលូតលាស់របស់ដំណាំស្រូវ

ចំនួនអ្នកចូលទស្សនា
Flag Counter