កិច្ចប្រជុំ វាយតម្លៃចំណេះដឹង និងការអនុវត្តជាក់ស្ដែង លេីការប្រេីប្រាស់ អង់ទីប៉្យូទិកនិងភាពសុំាងរបស់ឱសថអង់ទីប្យ៉ូទិក
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
34

ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

លោក ថៃ  លី ប្រធានការិយាលយ័ផលិតកម្មសត្វនិងបសុព្យាបាលខេត្ត រួមនិងលោកទេព  សុីនឿន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកទ្រាំង  និងលោក  កង  អេតប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលស្រុកត្រាំកក់ បានចូលរួមសហការជាមួយលោកស្រី  សុខ  រក្សា  មន្រ្តីនៃវិទ្យាស្ថានជាតិសុខភាពសាធារណ:  និងជាអ្នកដឹកនាំគម្រោងស្រាវជ្រាវលេីប្រធានបទ"ចំណេះដឹងនិងការអនុវត្តរបស់ភ្នាក់ងារពេទ្យសត្វភូមិ  និងបុគ្គលិកសុខាភិបាល  លេីការប្រេីប្រាស់ឱសថអង់ទីប្យ៉ូទិក  និងភាពសុំាងរបស់ឱសថអង់ទីប្យ៉ូទិក  នៅតាមភូមិនិងមណ្ឌល សុខភាពក្នុងស្រុកត្រាំកក់ និងស្រុកទ្រាំង " បានធ្វើការរៀបចំកិច្ចប្រជុំ  វាយតម្លៃចំណេះដឹង  និងការអនុវត្តជាក់ស្ដែង  លេីការប្រេីប្រាស់  អង់ទីប៉្យូទិកនិងភាពសុំាងរបស់ឱសថអង់ទីប្យ៉ូទិក  ដោយមានការចូលរួមពីពេទ្យសត្វភូមិស្រុកត្រាំកក់ចំនួន  ១០នាក់និងពេទ្យសត្វភូមិស្រុកទ្រាំងចំនួន  ១០នាក់ ។កិច្ចប្រជុំនេះរៀបចំជា  ០២កន្លែងរួមមាន:
នៅភូមិអង្គត្នោតខាងលិច  ឃុំអង្គតាសោម  ស្រុកត្រាំកក់ និងនៅសាលាស្រុកទ្រាំង មដោយគាំទ្រថវិកាពីបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (ប.ស.ស.កឫCAMBOHUN)សម្រាប់ការស្រាវជ្រាវ  ខ្នាតតូច  ដោយអនុវត្តវិធីសាស្រ្តស្រាវជ្រាវអេពីដេមីសាស្រ្តតាមបែបចូលរួម  ។

ចំនួនអ្នកចូលទស្សនា
Flag Counter