ប្រជុំជាមួយក្រុមគណកម្មការរៀបចំ និងបង្កើតសហគមន៍កសិកម្ម នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
28

ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីរដ្ឋបាលទីផ្សារ ASPIRE និង លោក នួន ទិត្យភារាម មន្ត្រីការិយាល័យ និងជាមន្ត្រីជំនួយការ កម្មវិធី ASPIRE  បានធ្វើការប្រជុំជាមួយក្រុមគណកម្មការរៀបចំ និងបង្កើតសហគមន៍កសិកម្ម នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ដោយមានកាចូលរួមពីរគណៈកម្មការសហគមន៍ សរុប ១០នាក់ ស្រី ០២នាក់ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ
-ពិនិត្យ និង ពិភាក្សាលើសេចក្តីព្រៀងលក្ខន្តិក: បទបញ្ជាផ្ទៃក្នុងសម្រាប់សហគមន៍កសិកម្ម
-កំណត់កាលបរិច្ឆេទ និង សមាសភាពអ្នកចូលរួមត្រៀមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter