ចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំសំរោង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
38

ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារបានសហការជាមួយលោកលឹម ង៉ែត ប្រធានការិយាល័យនិងលោកហួយ សុធា អនុប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចុះប្រមូលទិន្នន័យបច្ចប្បន្នភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធ Ko Bo នៅឃុំសំរោង ស្រុកត្រាំកក់ សរុប ចំនួន ០២ សហគមន៍ក្នុងនោះមាន ៖ស្រះប៉ែនមាស និងទំនប់ព្រៃតាដុក ដោយមានអាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១២នាក់ ក្នុងនោះស្រី០៥នាក់ គាំទ្រដោយគំរោងEU ។

ចំនួនអ្នកចូលទស្សនា
Flag Counter