គម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជ ស្រូវចំនួន ០២បង្ហាញ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
30

ថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

លោក សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ  ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជ ស្រូវចំនួន  ០២បង្ហាញ  ក្នុង ដំណាក់ កាល បែក គុម្ព  រួម មាន ៖  កសិករឈ្មោះ គាំ សំបូរ ធ្វើបង្ហាញពូជ ស្រូវ ផ្កា រំដួលនៅភូមិដំណាក់  ឃុំពេជសារ ស្រុកកោះអណ្ដែត  និង កសិករ ឈ្មោះ  យន់ បូរមី ធ្វើបង្ហាញពូជ ស្រូវ ផ្កា មាលតី  នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង។
ជាលទ្ធផល៖
-ដំណាំស្រូវដុះលូតលាស់ល្អ
-ស្ថិតក្នុងដំណាក់កាលបែកគុម្ពដំបូង
-មានទឹកគ្រប់គ្រាន់
-ឲ្យកសិករបាចជីអ៊ុយរ៉េបំប៉នលើកទី១ ព្រមទាំងបានជម្រុញឲ្យកសិករចុះពិនិត្យស្រែបានជាប្រចាំ
(ដកស្មៅ កាត់ពូជលាយចេញ)
-ត្រូវរក្សាទឹកទុកក្នុងស្រែឲ្យបានពី ៣-៥ សង់ទីមែត្រជាកាល្អ
-មុននឹងបាចជីបំប៉នត្រូវដកស្មៅឲ្យអស់ពីក្នុងស្រែ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter