ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របី
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
23

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២

លោក ស៊ុយ  គឹមហេង ប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលស្រុកអង្គបូរីរួមនិងមន្រ្តី   និងលោក ហុក  សួ  ប្រធានផលិតកម្មសត្វនិងបសុព្យាបាលស្រុកបូរីជលសារ  បានចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របីបានចំនួន  ០៣ភូមិ  ដោយមានការចូលរួមពីលោកមេភូមិ  អនុភូមិនិងភ្នាក់ងារសុខភាពសត្វភូមិ   ។  ជាលទ្ធផលចាក់គោ  ក្របីសរុបបានចំនួន  ១១០ក្បាល រួមមាន:
-ស្រុកអង្គបូរីចំនួន  ៥៦ក្បាលនៅភូមិព្រែកតាផ និង ភូមិព្រែកដា  ឃុំគោកធ្លក
-ស្រុកបុរីជលសារ  ចំនួន  ៥៤ក្បាល នៅភូមិសុភី ឃុំដូងខ្ពស់

ចំនួនអ្នកចូលទស្សនា
Flag Counter