កិច្ចប្រជុំ ពិភាក្សាការរៀបចំ និងកំណត់ទីតាំងលក់ដូរបណ្តោះអាសន្នសម្រាប់អាជីវករ កំពុងដំណើរការលក់ដូរនៅទីតាំងផ្សារបក្សី
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
25

ថ្ងៃពុធ ១២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

លោក ថៃ  លី  ប្រធានការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តរួមនិងមន្រ្តីចំនួន  ០២នាក់ បានចូលរួមកិច្ចប្រជុំ ពិភាក្សាការរៀបចំ និងកំណត់ទីតាំងលក់ដូរបណ្តោះអាសន្នសម្រាប់អាជីវករ កំពុងដំណើរការលក់ដូរនៅទីតាំងផ្សារបក្សី ដែលនឹងទទួលរងផលប៉ះពាល់អំឡុងពេលអនុវត្តគម្រោងលើការសាងសង់ទីផ្សារបក្សី ស្ថិតនៅផ្សារដូនកែវ  ក្រុងដូនកែវ ក្រោមអធិបតីភាពលោក  កង  អាណាន់  អភិបាលក្រុងដូនកែវ   លោក ម៉េង  សុធី  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត   ព្រមទាំងមានការអញ្ជើញចូលរួមដោយ លោកប្រធាន អនុប្រធានការិយាល័យចំនុះរដ្ឋបាលក្រុង ផ្នែកផលិតកម្មសត្វនិងបសុព្យាបាលក្រុង  អ្នកវិនិយោគិនភាសុីផ្សារ  ព្រមទាំង បងប្អូន អាជីវករលក់ដូរបក្សីចំនួន ២៦នាក់។ ជាលទ្ធផលអាជីវករលក់ដូរបក្សីបានទទួលយកលក្ខណខណ្ឌទាំងស្រុង ដែលសាលាក្រុងនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានកំណត់ក្នុងអំទ្បុងពេលគម្រោងកំពុងអនុវត្តការសាងសង់ទីផ្សារបក្សី ។ កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំសាលាក្រុងដូនកែវ ។

ចំនួនអ្នកចូលទស្សនា
Flag Counter