កិច្ចប្រជុំស្តីពីការជ្រើសរើសគណកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិខ្មារុង ឃុំបឹងត្រាញ់ខាងត្បូង
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
24

ថ្ងៃពុធ ១២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រី្តរដ្ឋបាលនិង ទីផ្សារកម្មវិធី ASPIRE រួមនឹងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យ និងជាជំនួយការកម្មវិធី ASPIRE បានសហការណ៍ជាមួយលោក ជិន ចាន់ទ្រី អនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង  និងលោកស្រី ចាប ស៊ុនលៀង  ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) រៀបចំកិច្ចប្រជុំស្តីពីការជ្រើសរើសគណកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិខ្មារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ កិច្ចប្រជុំនេះដំណើរការក្រោមអធិបតីភាព លោក គឹម ណន ប្រធានក្រុមប្រឹក្សាឃុំបឹងត្រាញ់ខាងត្បូង និងមានអ្នកចូលរួម សរុប ១៧នាក់ ស្រី០៣ នាក់ ក្នុងគោលបំណង៖
-អោយគណៈកម្មការយល់ពីតួនាទី ភារ:កិច្ចក្នុងការអនុវត្តសកម្មភាពការងារបង្កើតសហគមន៍កសិកម្ម។ ជាលទ្ធផលអង្គប្រជុំបានជ្រើសរើសបានគណកម្មការរៀបចំ និងបង្កើតសហគមន៍កសិកម្មបានចំនួន ១២រូប ស្រី ០២រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter