ចុះតាមដាន និងប្រជុំផ្សព្វផ្សាយបច្ចេកទេសបន្ថែម ដល់ក្រុមបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង នៅឃុំជាងទង
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
26

ថ្ងៃពុធ ១២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ និងលោកស្រី ប៊ុត សុគឿន នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារបានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំជាងទង CEW ចុះតាមដាន និងប្រជុំផ្សព្វផ្សាយបច្ចេកទេសបន្ថែម ដល់ក្រុមបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង នៅឃុំជាងទង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុបចំនួន១២នាក់ ស្រី ០១នាក់ គាំទ្រដោយអនុកម្មវិធី ASPIRE  នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត។ ក្រៅពីនេះបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចិញ្ចឹមត្រីអណ្ដែងចំនួន ០២គ្រួសារ នៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter