ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងអូររលីង ស្ថិតក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
31

ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី ប្រចាំស្នាក់ការស្លែងដឹកនាំកម្លាំង ០៤ នាក់ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងអូររលីង ស្ថិតក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស។  ជាលទ្ធផលដកហូតបាន៖
-លបប្រឹសមុខ ១០០ ចំនួន ៤០ គ្រឿង
-សៃយុឺស្បៃមុង ចំនួន ១៦ មាត់លូ
-របាំងស្បៃមុង ប្រវែង ៤០០ ម៉ែត្រ
-បង្គោលឬស្សី ចំនួន ៤០ ដើម
-កូនត្រីចំរុះ ចំនួន ០៥ គ.ក្រ បានធ្វើការប្រលែងចូលបឹងធម្មជាតិវិញ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter