រៀបចំកិច្ចប្រជុំស្តីពី ការជ្រើសរើសគណកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
28

ថ្ងៃសុក្រ ៧ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រី្តរដ្ឋបាលនិង ទីផ្សារកម្មវិធី ASPIRE រួមនឹងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យ និងជាជំនួយការកម្មវិធី ASPIRE បានសហការណ៍ជាមួយលោក ឈឹម ទូច មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង និងលោក ឈន តុលា ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) រៀបចំកិច្ចប្រជុំស្តីពី ការជ្រើសរើសគណកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង ដោយមានសមាជិកចូលរួម ១២នាក់ ស្រី ៧នាក់។  ពេលរសៀល លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រី រដ្ឋបាល ទីផ្សារ កម្មវិធី ASPIRE រួមនឹងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យ និងជាមន្ត្រីជំនួយការកម្មវិធី ASPIRE បានសហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បើកកិច្ចប្រជុំពិភាក្សាស្តីពី ការពង្រៀង លក្ខន្តិក:  បទបញ្ជាផ្ទៃក្នុង សម្រាប់ចងក្រងបង្កើតជាសហគមន៍កសិកម្ម ជាមួយបណ្តុំអាជីវកម្មបន្លែ នៅ ភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយសមាសភាពគណកម្មការរៀបចំចូលរួម ០៩នាក់ ស្រី ០៤នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter