ប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលស្រុកអង្គបូរី រួមនិងសហការីបានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ចំនួន ០៦ភូមិ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
46

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២

លោក ស៊ុយ  គឹមហេង ប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលស្រុកអង្គបូរី រួមនិងសហការីបានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ  ក្របី  ចំនួន  ០៦ភូមិ  ដោយមានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមិចំនួន  ០៧នាក់ និងសមាជិកភូមិ  ជាលទ្ធផលចាក់គោសរុបបានចំនួន  ២៨៥ក្បាល។  ក្នុងឱកាសនោះក្រុមការងារបានផ្ដល់បច្ចេកទេសចឹញ្ចឹមសត្វនិងវិធានការទប់ស្កាត់ជំងឺឆ្លងសត្វ ជម្រុញកសិករ នាំយកសត្វពាហនៈ មកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងត្រូវជន្លៀសសត្វទៅរកទីទួលសុវត្ថិភាពបេីមានទឹកជំនាន់  ត្រូវរាយការណ៍ទៅភ្នាក់ងារបសុពេទ្យសត្វបេីមានសត្វឈឺ  ត្រូវបំបែកសត្វឈឺចេញពីសត្វជា ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១០  ៨០០៛/គក្រ
+ជ្រូកកសិករ    ១០  ០០០៛/គក្រ
+មាន់បីសាសន៍   ៧  ០០០៛/គក្រ
+មាន់សាច់     ៤  ៥០០៛/គក្រ
+មាន់ស្រែ      ១ ៦  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ០០០៛/គ្រាប់
+កូនមាន់  ៣  ០០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតមាន់កសិដ្ឋាន  ៤៨០-៥០០៛/គ្រាប់
+ស៊ុតទា      ៥០០ -៥២០៛/គ្រាប់ 

ចំនួនអ្នកចូលទស្សនា
Flag Counter