ចុះពិនិត្យស្ថានភាពនិងទីតាំងសាងសង់ឃ្លាំងស្តុកស្រូវចំណុះ ១០០តោន និង ៥០តោន គ្រោងគាំទ្រក្នុងឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
28

ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន  CFAVC រួមជាមួយ PMU/GDA & ទីប្រឹក្សា CS1 បានជូនក្រុមហ៊ុនចុះពិនិត្យស្ថានភាពនិងទីតាំងសាងសង់ឃ្លាំងស្តុកស្រូវចំណុះ ១០០តោន និង ៥០តោន គ្រោងគាំទ្រក្នុងឆ្នាំ២០២១ និងត្រៀមរៀបចំដេញថ្លៃសម្រាប់សាងសង់នៅឆ្នាំ ២០២២ នេះ ចំនួន ០៥សហគមន៍ រួមមាន៖
-សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅស្ថិតនៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស
-សហគមន៍កសិកម្មបក្សីរីករាយស្ថិតនៅភូមិអង្គបក្សី ឃុំជាងទងស្រុកត្រាំកក់។
-សហគមន៍កសិកម្មត្រពាំងស្រង៉ែស្ថិតនៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់
-សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្ថិតនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
-សហគមន៍កសិកម្មពន្លឺកសិករស្ថិតនៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

ចំនួនអ្នកចូលទស្សនា
Flag Counter